សេដ្ឋកិច្ច កម្ពុជា

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រជាជាតិ​ដែល​ក្រីក្រ​បំផុត​លើ​ពិភពលោក​។​ ​ក្នុង​ឆ្នាំ​ ​១៩៩៩ ផលិតផល​សរុប​ក្នុងស្រុក​ ​របស់​កម្ពុជា​ ​គឺ​ ​៣១០០ លាន​ដុល្លា​ ​ដែល​គិត​ក្នុង​មនុស្ស​ម្នាក់​ ​២៧០ ដុល្លារ​ពោល​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ ​អត្រា​ទាប​បំផុត​ក្នុង​លោក​។​ មុន​ពេល​ធ្លាក់​ចូល​ក្នុង​ជំ​លោះ​ស៊ី​វិល​នា​ឆ្នាំ​១៩៧០​ ​កម្ពុជា​ខ្វះខាត​នូវ​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដោយ​កំលាំង​ពលកម្ម​ ភាគ​​ច្រើន​ស្ថិត​ក្នុង​ផ្នែក​កសិកម្ម​។​ ​តែ​កម្ពុជា​អាច​ទ្រទ្រង់​ខ្លួនឯង​បាន​នូវ​ម្ហូបអាហារ​ ​និង​បាន​នាំ​ចេញ​នូវ​ផលិតផល​ស្រូវ​លើស​ ​ទៀត​ផង​។​ ​ទោះជា​ទិន្នផល​ទាប​ ​និង​ការ​ប្រមូល​ផល​បាន​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​ក៏​ដោយ​ ​ក៏​កម្ពុជា​បាន​នាំ​ចេញ​ជា​រៀង​រាល់​ ​ឆ្នាំ​នូវ​អង្ករ​រាប់រយ​ពាន់​តោន​ដែរ​។​ សង្គ្រាមស៊ីវិល​ពី​ឆ្នាំ​ ​១៩៧០- ១៩៧៥ របប​ខ្មែរក្រហម​ពី​ឆ្នាំ​ ​១៩៧៥- ១៩៧៩ និង​សង្គ្រាម​កម្ពុជា​-វៀតណាម​ពី​ឆ្នាំ​ ​១៩៧៨- ១៩៧៩ បាន​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​។​ ​នៅ​អំឡុង​ឆ្នាំ​ ​១៩៧៤ នៃ​ពេល​សង្គ្រាម​ ​អង្ករ​ត្រូវ​បាន​នាំ​ចូល​ពី​ ​ខាងក្រៅ​ ​ផលិតផល​ធញ្ញជាតិ​របស់​កម្ពុជា​ដែល​ពី​មុន​អំណោយផល​ដល់​ការ​នាំ​ចេញ​ ​ផលិតផល​កៅស៊ូ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​។​ ​ភាព​វឹកវរ​ផ្ទៃក្នុង​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កែ​ឆ្នៃ​របស់​កម្ពុជា​ដែល​នៅ​ក្មេងខ្ចី​នៅឡើយ​ ​និង​បាន​បំផ្លាញ​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​ផ្លូវ​គោ​គ​ ​និង​ផ្លូវដែក​។​ ក្នុង​ឆ្នាំ​ ​១៩៧៥ របប​ថ្មី​ខ្មែរក្រហម​បាន​ធ្វើ​ជា​តូ​នី​យ​កម្ម​នូវ​រាល់​មធ្យោបាយ​ផលិត​ក្នុង​ប្រទេស​កម្ពុជា​។​ ​លុយ​ ​និង​កម្មសិទ្ធិ​ ​ឯកជន​ត្រូវ​បាន​លុប​បំបាត់​ ​ហើយ​កសិកម្ម​ក៏​ត្រូវធ្វើ​សហ​ក​រូប​នី​យ​កម្ម​ ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ត្រូវ​បាន​បម្លែង​​ជា​របស់​មនុស្ស​មួយ​ ​ក្រុម​ដែល​តំណាង​អោយ​រដ្ឋ​។​ ​ផែនការ​ ​៤ ឆ្នាំ​របស់​ខ្មែរក្រហម​ដែល​ជា​ឯកសារ​មហា​លោតផ្លោះ​​មហា​អស្ចារ្យ​ ​ដែល​បាន​ព្រាង​ក្នុង​ឆ្នាំ​ ​១៩៧៦ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្វើ​ស្រូវ​ច្រើន​រដូវ​ ​និង​ការ​ពង្រីក​ឲ្យ​​បាន​ធំ​ទូលាយ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​។​ ​គម្រោង​ផែនការ​នេះ​មាន​បំណង​បង្កើន​ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​អង្ករ​ ​និង​ផលិតផល​ផ្សេង​ទៀត​ ​និង​ដើម្បី​ប្រើប្រាស់​ចំណូល​ ​នេះ​ក្នុង​ការ​ទិញ​គ្រឿងចក្រ​ដែល​ប្រើប្រាស់​សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហូបនីយកម្ម​នៅ​ក្នុង​ប្រទេស​។​ ​គម្រោង​ផែនការ​៤​ឆ្នាំ​ ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពុំ​បាន​ពិចារណា​អោយ​បាន​ស៊ីជំរៅ​ ​និង​ត្រូវ​បាន​បង្ខំ​អោយ​អនុវត្ត​ដោយ​ឃោ​ឃៅ​ ​និង​ពុំ​ ​ទទួល​បាន​ជោគជ័យ​ឡើយ​។​ ​ផលិត​ស្រូវ​កើនឡើង​តិចតួច​ ​តែ​មាន​មនុស្ស​រាប់រយ​ពាន់​នាក់​បាន​ស្លាប់​រវាង​ឆ្នាំ​១៩៧៦​-១៩៧៨ ដោយ​កង្វះខាត​ចំណីអាហារ​ ​ធ្វើការ​ហួសកំលាំង​ ​និង​ជំងឺ​ដ​ង្កា​ត់​ដែល​ពុំ​បាន​យកចិត្តទុកដាក់​ព្យាបាល​ ​និង​ពិនិត្យ​រោគ​សញ្ញា​ ​ខុស​។​ ​ពួក​ខ្មែរក្រហម​បាន​ប្រហារជីវិត​មនុស្ស​រាប់រយ​ពាន់​នាក់​ដោយ​ចោទ​ពួក​គេ​ថា​ជាស​ត្វ្រុ​វ​របស់​អង្គការ​។​ ​អំពើ​ឃោ​ឃៅ​ ​របស់​របប​ខ្មែរ​ ​ក្រហម​បាន​សំលាប់​រង្គាល​កំលាំង​ពលកម្ម​កម្ពុជា​យ៉ាងច្រើន​។​ បន្ទាប់​ពីរ​បបរ​ខ្មែរក្រហម​ត្រូវ​ដួល​រលំ​ក្នុង​ដើមឆ្នាំ​ ​១៩៧៩ មក​ ​រដ្ឋាភិបាល​បាន​បើក​ទូលាយ​លើ​វិស័យ​កសិកម្ម​ ​ប្រជាជន​ ​កម្ពុជា​រាប់​លាន​នាក់​បាន​ប្រកបការងារ​ជា​កសិករ​បែប​គ្រួសារ​។​ ​ក្នុង​អំឡុង​ពាក់​កណ្តា​លា​ទស​វត្ស​ ​៩០ ទើប​កម្ពុជា​អាច​មាន​ ​ផលិតផល​អង្ករ​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ខ្លួនឯង​បាន​ ​និង​ចាប់ផ្តើម​នាំ​ចេញ​បាន​បន្តិចបន្តួច​។​ ​ហេ​ថា​រចនាសម្ព័ន្ធ​ប្រទេស​បាន​ ​កែ​លំអ​បន្តិច​ម្តងៗ​ក្នុង​ឆ្នាំ​ ​៩០ ដោយ​មួយ​ភាគ​ធំ​ផ្អែក​លើ​ជំនួយ​បរទេស​។​ ​តែ​វិស័យ​ផ្សេងៗ​ទៀត​របស់​សេដ្ឋកិច្ច​មិន​ទាន់​បាន​ ​រីក​ចំរើន​នៅឡើយ​ទេ​។​ ​ក្នុង​ឆ្នាំ​១៩៩៥​សេដ្ឋកិច្ច​ប្រទេស​ទាំងមូល​មាន​កំរិត​ត្រឹម​ពី​៤០​-៥០ ភាគរយ​ប៉ុណ្ណោះ​បើ​ ​ប្រៀបធៀប​ ​ទៅ​នឹង​មុន​ឆ្នាំ​ ​១៩៧០សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាព​ក្រីក្រ​ត្រូវ​បាន​បិទ​បាំង​ដោយសារ​ភាព​រីក​ចំរើន​ដែល​គេ​ ​មើលឃើញ​នៅ​ភ្នំពេញ​។


http://km.wikipedia.org/wiki/%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85_%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6


http://news.sabay.com.kh/topics/life/economics/

No comments:

Post a Comment