Tuesday, May 29, 2012

Samsung រចនា​រូបរាង​ថ្មី​ឲ្យGalaxy SIII? 

ថ្មីៗ​នេះ​រូបភាព​របស់ Galaxy S III ស៊េរី LTE សម្រាប់ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហោះ​ពេញ​អ៊ីនធឺណិត​ជាមួយ​នឹង ​រូបរាង​ប្លែក​ខុស​ពី​អ្វី​ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​ជា​ផ្លូវការ​កាល​ពី​​​ ថ្ងៃ​ទី ៣ ខែឧសភា កន្លង​ទៅ​នៅ​ចក្រភព​អង់គ្លេស។ រូបភាព​នេះ​លេចចេញ​ឡើង​បន្ទាប់​ពី​អតិថិជន​មួយ​ចំនួន​ធំ​បាន​សំដែង​នូវ​ការ​ មិន​ពេញ​ចិត្ត​ចំពោះ​ការ​រចនា​និង​រិះគន់​ថា​រូបរាង​របស់  Galaxy កូន​ពៅ​នេះ​គ្មាន​អ្វី​អស្ចារ្យ​សោះ។
ប្រភព​បាន​បញ្ជាក់​ថា Galaxy S III ស៊េរី LTE ដែល​ Samsung ​បានប្រកាស​កាល​ពី​​​ថ្ងៃ​ទី ៣ ខែឧសភា​កន្លង​ទៅ នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ពេល​ឆាប់ៗ​នេះ តែ​ដោយ​សារ​ radios LTE ដែល​បំពាក់​លើ smartphone ស៊េរី​ថ្មី​នេះ​មិន​អាច​ប្រើ​ជាមួយ CPU quad-core របស់ Samsung បាន​ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​មក​ប្រើ CPU dual-core វិញ​ព្រម​ជាមួយ​នឹង​រូបរាង​ថ្មី​​ដែលមានអេក្រង់​ទំហំ​ជាង​មុន។
តែ​ដរាប​ណា​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ជា​ ផ្លូវការ​នោះ ​រូប​ខាង​លើ​នេះ​មិន​ទាន់​អាច​យក​ជា​ការ​បាន​នៅឡើយ​ទេ។ ចុះ​បើ​មាន​ពីរ​ស៊េរី​ដូច​ការ​លើក​ឡើង​ខាង​លើ​នេះ​មែន តើ​ប្រិយមិត្ត​នឹង​ជ្រើសរើស​មួយ​ណា?

No comments:

Post a Comment